2020/12/29

សូមគោរពជូនចំពោះអតិថិជនជាទីរាប់អាន

យើងបានទទួលដំណឹងថា មានយុទ្ធនាការបោកប្រាស់តាមរយៈតំណភ្ជាប់៖ https://vip-l81.work/hw/?th=hm) ដែលបានផ្សព្វផ្សាយចរាចរតាមអ៊ីនធឺណែត។

យុទ្ធនាការទីផ្សារក្លែងក្លាយ
ពាក់ព័ន្ធទាំងនោះរួមមាន“កាដូចូលឆ្នាំថ្មីរបស់ក្រុមហ៊ុនហួវៃ”និង“ឈ្នះរង្វាន់កុំព្យូទ័រ
និងឧបករណ៍ទូរស័ព្ទដៃសរុប 100រង្វាន់ និងរង្វាន់ជាសាច់ប្រាក់ចាប់ពី $50 រហូតដល់ $5000 ចំនួន 50
រង្វាន់” ហើយ មានឱកាសផ្សងសំណាងបីដង”

យើងសូមបញ្ជាក់ថាយុទ្ធនាការឆបោកបែបនេះ
ពុំមានពាក់ព័ន្ធជាមួយនឹងសាខាណាមួយរបស់យើងឡើយ។ យើងសូមអំពាវនាវ ដល់សាធារណជន
សូមបង្កើនការប្រុងប្រយ័ត្ន ចំពោះ យុទ្ធនាការទីផ្សារក្លែងក្លាយនេះ
ជាពិសេសមុននឹងផ្តល់ពត៌មានផ្ទាល់ខ្លួនណាមួយ។

យើងសូមរក្សាសិទ្ធិក្នុងការចាត់វិធានការតាមច្បាប់ប្រឆាំងនឹងសកម្មភាពបន្លំទាំងនេះ។
ប្រសិនបើអ្នកបានឃើញការបង្ហោះស្រដៀងគ្នានៅលើបណ្តាញសង្គមណាមួយសូមរាយការណ៍ទៅអេដមីន
ដើម្បីធានាថាអ្នកប្រើប្រាស់ផ្សេងទៀតនឹងមិនក្លាយជារងគ្រោះពី ការបោកប្រាស់ទាំងនេះទេ។

យើងសូមណែនាំឲ្យធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ [+85593256456]
ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងព្រឹត្តិការណ៍ ឬ ការផ្សព្វផ្សាយជាផ្លូវការរបស់យើងមុនពេលចូលរួម។

សូមអរគុណ